នៅពេលដែលលោកទទួលបានដំណឹងនេះភ្លាម ចិត្តរបស់លោកត្រូវបានខ្ទេចខ្ទីអស់ទៅហើយ ព្រោះលោកបានរង់ចាំពេលវេលាចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាតរបស់លោកម្នាក់នេះ អស់រយៈពេល១៣ឆ្នាំមកហើយ តែអ្វីៗគ្រប់យ៉ាងត្រូវបំផ្លាញអស់ត្រឹមតែមួយពព្រិចភ្នែក។
ដោយសារលោកមិនអាចទទួលយកការពិតដ៏ឈឺចាប់មួយនេះបាន ទើបនៅក្នុងថ្ងៃបុណ្យសពនាង លោកសម្រេចចិត្តសរសេរសារមួយនៅលើបណ្តាញសង្គមហ្វេសបុក (Facebook) ដោយមានអត្ថន័យដូចខាងក្រោម៖
«ថ្ងៃនេះគឺជាថ្ងៃទី១៩ហើយដែលយើងទាំងពីរនាក់មិនបាននិយាយជាមួយគ្នា។ ទីបំផុត នៅក្នុងថ្ងៃនេះបងបានពាក់ចិញ្ចៀនឲ្យអូនហើយ បើទោះបីជាអូនមិនអាចជួយពាក់ចិញ្ចៀនឲ្យបងវិញក៏ដោយ។ បើទោះបីជាអូនមិនអាចមើលឃើញបងនៅក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតមួយនេះ តែអូនត្រូវចាំថា ពួកយើងបានរៀបការនឹងគ្នារួចហើយ។ បងសូមទោស អូនគួរតែរង់ចាំរយៈពេល៥ថ្ងៃទៀត ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់យើង។»
ដោយសារអារម្មណ៍របស់លោកនៅដិតដាមជាមួយនារីដែលលោកស្រលាញ់ខ្លាំងពេក ទើបនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លោកបានបង្ហោះសារមួយដើម្បីជាការសម្តែងនូវអំណរអរគុណ និងសេចក្តីស្រលាញ់របស់លោកចំពោះនាង ដោយបានរៀបរាប់ថា៖
«បើទោះបីជាបងនៅឯកាម្នាក់ឯងដោយគ្មានរូបអូន តែបងនឹងធ្វើដំណើរទៅមុខដោយមោះមុត។ បងដឹងថាបងពិបាកនៅក្នុងពេលនេះ តែបងត្រូវការពេលវេលាបន្តិចដើម្បីធ្វើវា។ សូមអូនអនុញ្ញាត្តឲ្យបងនៅនឹកអូនបន្តិចទៀតទៅ។ បងសន្យាថា បងនឹងចងចាំនូវអំពើល្អដែលអូនបានធ្វើចំពោះបង សេចក្តីស្រលាញ់ដែលអូនមានចំពោះបង។ ហើយអ្វីដែលពួកយើងមិនទាន់បានធ្វើជាមួយគ្នា បងនឹងបំពេញបំណងអូនឲ្យបាន។ ជាចុងក្រោយ បងសង្ឃឹមយ៉ាងមុតមាំថានៅជាតិក្រោយ បងនឹងសុំអូនរៀបការម្តងទៀត។»

រូបថត Ren នៅក្នុងពិធីបុណ្យសព

Lu Chun Hsien ចូលរួមក្នុងពិធីបុណ្យសព គួរបញ្ជាក់ផងដែរថា នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីមង្គលការនឹងចាប់ផ្តើម តែកូនក្រមុំបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត។ នៅពេលនេះសាកសពរបស់ Ren ត្រូវបានតុបតែងយ៉ាងស្អាតដោយឈុតអាពាហ៍ពិពាហ៍របស់នាង៕

រូបថត Ren ជាមួយនិង Lu Chun Hsien ដែលជាកូនកំលោះ

រូបថត Ren ជាមួយនិង Lu Chun Hsien ដែលជាកូនកំលោះ
No comments:
Post a Comment