ដឹង​អស់​ហើយ! មង្គល​ការ​របស់ សុគន្ធ និសា នឹង​ប្រារព្ធ​ឡើង​​នៅ​ក្នុង​សណ្ឋា​គារ​ «សូហ្វី​តែល​ភូគីត្រា» ខណៈ​មុខ​ម្ហូប​ក្នុង​មួយ​តុ តម្លៃ​ជិត​៥០០​ដុល្លារ

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់ពិធីមង្គលការរបស់ កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស ត្រូវបានប្រភពទម្លាយថា បានរៀបចំនឹងជ្រើសរើសទីតាំងរួចហើយ ពោលគឺនឹងត្រូវប្រារព្ធ ពិធីទទួលភ្ញៀវកិត្តិយស នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភោគីត្រា ភ្នំពេញ ខណៈដែលមុខម្ហូបមានតម្លៃប្រមាណ ជិត៥០០ដុល្លារឯនោះ ក្នុងមួយតុ។ ពិធីមង្គលការរបស់ ស្រីស្រស់ សុគន្ធ និសា នឹងចំណាយអស់ខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យសក្តិសមទៅនឹង កេរ្តិ៍ឈ្មោះជាតារាចម្រៀងល្បី ប្រចាំប្រទេសកម្ពុជា។ 

ក្រោយពីទទួលស្គាល់ថា នឹងចូលរោងការក្នុងពេលដ៏ខ្លីខាងមុខ តារាចម្រៀងសំនៀងស្រទន់ សុគន្ធ និសា នឹងជាគូបង្វឹករបស់កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ពិភពលោក «The Voice Kid Cambodia» ហើយមហាជនជាច្រើន ហាក់ភ្ញាក់ផ្អើលខ្លាំង ព្រោះជាលើកដំបូង ដែលនាងហ៊ាននិយាយជាសាធារណៈ លើកកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់លោក មាស រិទ្ធី ថា នាងនឹងចូលរោងការតាមប្រពៃណី នៅខែធ្នូ ចុងឆ្នាំ២០១៧នេះ។

សុគន្ធ និសា បាននិយាយថា «អាពាហ៍ពិពាហ៍របស់នាង នឹងរៀបចំបែបសាមញ្ញៗប៉ុណ្ណោះ មិនធំដុំពេកទេ»។ តែមហាជនពិតជាចង់ដឹងថា តើកម្មវិធីរៀបការតារាចម្រៀងល្បីជាច្រើនឆ្នាំ នឹងរៀបចំបែបណាទៅ? ខណៈដែលព័ត៌មានកន្លងមក សុទ្ធតែចុះផ្សាយថា គូស្នេហ៍ជាអ្នកមានមុខមានមាត់ និងអភិជនជាដើម។

ផ្ទុយពីសម្ដីរបស់ សុគន្ធ និសា ប្រភពពីបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥បាននិយាយថា កញ្ញា សុគន្ធ និសា នឹងរៀបចំកម្មវិធីមង្គលការរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ពិភពលោក នឹងមានសាខាជាង១០០ លើពិភពលោក។ ចំណែកឯមុខម្ហូបលើតុវិញ ក្នុងមួយតុជិត៥០០ដុល្លារឯណោះ។ តែចំនួនភ្ញៀវវិញ ក្រោមមួយរយតុប៉ុណ្ណោះ ព្រោះសណ្ឋាគារ មិនអាចដាក់លើសពីនេះបាន។ 

តារាចម្រៀង សុគន្ធ និសា ហាក់ជួបរឿងស៊យបន្តិច ក្នុងការកាន់តំណែងជាគ្រូបង្វឹកលើកដំបូង ប៉ុន្តែនាងហាក់មិនបានចុះចាញ់ នឹងពាក្យវាយប្រហានោះទេ ហើយហាក់កាន់តែក្លាហាន ជាងមុនទៀតផង ព្រោះនាងជាតារាស្រី ដែលមានរិត ស្រគត់ស្រគំបំផុត។ ងាកមកកម្មវិធីមង្គលវិញ នាងប្រហែលជាមិនអញ្ជើញអ្នកសិល្បច្រើន ដូចមង្គលការ អ្នកសិល្បៈដទៃទៀតកន្លងមកទេ ពោលគឺនាង អញ្ជើញតែអ្នកសិ្នទ្ធស្នាល និងភ្ញៀវធំៗ ដែលនាងរាប់អានប៉ុណ្ណោះ។

ជាការពិត សុគន្ធ និសា ជាតារាចម្រៀងល្បីមិនចេះប្រកាន់ខ្លួនច្រើនទេ ជារឿយៗគេសង្កេតឃើញ ចូលរួមកម្មវិធីអ្នកសិល្បៈជាច្រើន មិនប្រកាន់ខ្លួនជាតារាចម្រៀងល្បី ពោលគឺឲ្យតែមានការ អញ្ជើញចំពេលនាងទំនេរ នាងនឹងចូលរួមរហូត ព្រោះនាងចូលចិត្តរាប់ញាតិ។

ដោយសារតែនាងជាតារាចម្រៀងល្បី ជាស្រីស្អាត ក្នុងអាជីពសិល្បៈ ដូចនេះទើបមហាជនចង់ដឹងថា គូស្នេហ៍ពិតប្រាកដនាងជានរណា ព្រោះអ្វីៗគ្រប់យ៉ាង ត្រូវធ្វើយ៉ាងអាថ៌កំបាំង៕


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា នឹងចូលរោងការខែ១២

ប្រភព : Khmertalking

No comments:

Post a Comment

ខំសម្រកទម្ងន់ហើយតែនៅតែធាត់ដដែល អាចដោយសារតែបញ្ហាអស់ទាំងនេះ

វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលចង់បានរាងស្វែលស្រស់ស្អាតនោះ។ មានវិធីសាស្រ្តជាច្រើន មិនថាតែការហាត់ប្រាណ រូបមន្តបែបធម្មជាតិ របបចំណីអាហ...