តាមប្រសាសន៍របស់លោកគីម សោភាដែលជាប្រធានក្រុមហ៊ុន Unique Fashion Cambodia បានឲ្យដឹងថា មានមូលហេតុចំនួន៣សំខាន់ៗ ដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែល
ជារបស់សុទ្ធ៖
១. គុណភាព

មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ គុណភាព
ផលិតផលម៉ាក (ផលិតផលសុទ្ធ មិនក្លែងក្លាយ) ភាគច្រើន ត្រូវបានផលិតឡើងពីស្បែកសុទ្ធ មានគុណភាពខ្ពស់ និងផលិតទៅតាមស្តង់ដារត្រឹមត្រូវ ដែលអាចឲ្យអ្នកជាវ ប្រើប្រាស់បានយូរអង្វែង ខុសពីផលិតផលក្លែងក្លាយ ដែលមានតម្លៃថោក ហើយមានគុណភាពអន់ ។
២. ភាពថ្លៃថ្នូរ

មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ ភាពថ្លៃថ្នូរ
ផលិតផលសុទ្ធ ធ្វើឲ្យអ្នកប្រើប្រាស់មានភាពជឿជាក់ក្នុងការបង្ហាញ ដោយសារតែវាជាចំណែកមួយ ជួយលើកតម្កើងឲ្យមានភាពថ្លៃថ្នូរ និង ភាពចុះចំនោមក្នុងសង្គម ព្រោះផលិតផលសុទ្ធ ភាគច្រើន ត្រូវបានច្នៃម៉ូតឡើងយ៉ាងប្រណិត និងមិនងាយស៊ាំ។
៣. ភាពលេចធ្លោរ

មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ ភាពលេចធ្លោរ
ផលិតផលសុទ្ធ មិនត្រឹមតែ អាចឲ្យអ្នកប្រើវាបានយូរ និងផ្តល់នូវភាពថ្លៃថ្នូរឲ្យអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកមានភាពលេចធ្លោរទៀតផង ព្រោះផលិតផលសុទ្ធភាគច្រើន ត្រូវបានផលិតឡើងក្នុងចំនួនកំណត់ ហើយលក់ក្នុងតម្លៃថ្លៃ។ ដូច្នេះ មិនងាយមាននរណា ដែលអាចប្រើរបស់ជាន់ម៉ូតជាមួយអ្នកនោះទេ។

កាបូបម៉ាក Cromia ជាផលិតផលសុទ្ធ ដែលផលិតដោយជនជាតិអ៊ីតាលី
លោក សោភា បានបញ្ជាក់ទៀតថា កាបូបម៉ាក Cromia ដែលនាំចូលផ្តាច់មុខពីប្រទេសអ៊ីតាលី ដោយក្រុមហ៊ុន Unique Fashion Cambodia ជាផលិតផលសុទ្ធ ដែលផលិតដោយជនជាតិអ៊ីតាលី និងមានកេរ្តិ៍ឈ្មោះល្បីតាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ។ ម្យ៉ាងទៀត កាបូបCromia ត្រូវបានផលិតពីស្បែកគោ និងច្នៃម៉ូតឡើងយ៉ាងប្រណិត ផ្តល់នូវជម្រើស ច្រើនពណ៌ ច្រើនម៉ូត ដល់អ្នកប្រើប្រាស់ ព្រមទាំងមានការធានាគុណភាព ជាប់ពណ៌បានយូរ និងតម្លៃសមរម្យថែមទៀតផង។

កាបូបCromia ត្រូវបានផលិតពីស្បែកគោ និងច្នៃម៉ូតឡើងយ៉ាងប្រណិត ផ្តល់នូវជម្រើស ច្រើនពណ៌ ច្រើនម៉ូត
No comments:
Post a Comment