ហួសចិត្ត! ព្យុះទីហ្វុងបក់ចង់ប៉ើងមនុស្ស តែនារីម្នាក់នេះបែរជាអត់ខ្វល់ពីខ្លួនឯង សុខចិត្តរត់ទៅអោបការពារដើមល្ហុង ទាំងគួរឲ្យអស់សំណើចទៅវិញ! (មានវីដេអូ)

ជប៉ុន៖ស្រ្តីចិត្តសឿងជនជាតិថៃម្នាក់ រស់នៅលើទឹកដីនៃប្រទេសជប៉ុន បានធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីរូបនាងហ៊ានប្រថុយជីវិត រត់ទៅអោបការពារដើមល្ហុងមួយដើមរបស់ខ្លួន ទាំងមិនគិតពីសុវត្ថិភាពខ្លួនឯង ខណៈកំពុងតែមានខ្យល់ព្យុះទីហ្វុង បោកបក់ខ្លាំងសឹងតែប៉ើងមនុស្ស។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២២ តុលា ឆ្នាំ២០១៧កន្លងទៅនេះ ដោយព្យុះទីហ្វុង Lan មួយបានវាយប្រហារមកលើទីក្រុងអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ជាកន្លែងដែលស្រ្តីនោះរស់នៅ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ 

ប្រភពព័ត៌មានបានឲ្យដឹងដឹងថា ស្រ្តីខាងលើនេះប្រើគណនីហ្វេសប៊ុកឈ្មោះ Samai Saechang បានបង្ហោះចែកចាយវីដេអូឃ្លីបរបស់នាង ដែលបង្ហាញពីសកម្មភាពខំប្រឹងអោបទប់ ការពារដើមល្ហុងរបស់នាងយ៉ាងស្វិតស្វាញ ដើម្បីបញ្ចៀសពីការវាយប្រហារដោយព្យុះទីហ្វុង ជាមួយនឹងសារខ្លីមួយថា #PapayaIsLife (ល្ហុងគឺជាជីវិតរបស់ខ្ញុំ) ។ នារីខាងលើនេះបានរៀបរាប់យ៉ាងដូច្នេះទៀតថា៖ 

«ព្យុះទីហ្វុង Lan កំពុងតែវាយប្រហារមកហើយ ដូច្នេះខ្ញុំដាច់ខាតត្រូវតែការពារដើមល្ហុង ដ៏មានតម្លៃរបស់ខ្ញុំឲ្យបាន។ អ្នកទាំងអស់គ្នាប្រហែលជាមិនអាចយល់បានទេ ពីទំហំនៃក្តីស្រលាញ់ដ៏អស្ចារ្យដែលខ្ញុំមានចំពោះ ដើមល្ហុងមួយដើមនេះ» ។


Samai Saechang ឈរអោបដើមល្ហុងជាទីស្រលាញ់របស់នាង ការពារខ្លាចព្យុះវ៉ៃប៉ើងទៅបាត់

គួរឲ្យដឹងដែរថា បន្ទាស់ពីវីដេអូឃ្លីបរបស់នាង បានបង្ហោះចែកចាយលើបណ្តាញសង្គមរួច មិនបានប៉ុន្មានផងមានអ្នកចុចចូលមើល រហូតដល់ទៅជាង៦លានដង ជាមួយនឹងការបញ្ចេញមតិទាំងហួសចិត្ត និងអស់សំណើចចំពោះសកម្មភាពរបស់នាងយ៉ាងខ្លាំង។ 

លើសពីនេះ Samai នាងក៏បានបង្ហោះចែកចាយ វីដេអូឃ្លីបរបស់នាងជាបន្ត ចូលទៅក្នុង Youtube ថែមទៀត ដោយសរសេរអះអាងបញ្ជាក់ថា ទម្រាំតែវាធំបានប៉ុណ្ណេះ នាងបានខំប្រឹងចំណាយពេលអស់ជាង២ឆ្នាំមកហើយ ក្នុងការដាំដើមវា ព្រោះជាក់ស្តែងកន្លែងដែលនាងរស់នៅសព្វថ្ងៃ លើទឹកដីនៃប្រទេសជប៉ុននេះ ពិបាករកល្ហុងហូបខ្លាំងណាស់។

«ព្យុះទីហ្វុងមិនអាចកួចយកកូនខ្ញុំ (ដើមល្ហុង) ទៅបានជាដាច់ខាត»នេះគឺសម្តីរបស់ Samai បានសរសេរទាំងលេងសើចនៅលើបណ្តាញសង្គម ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

No comments:

Post a Comment

ខំសម្រកទម្ងន់ហើយតែនៅតែធាត់ដដែល អាចដោយសារតែបញ្ហាអស់ទាំងនេះ

វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលចង់បានរាងស្វែលស្រស់ស្អាតនោះ។ មានវិធីសាស្រ្តជាច្រើន មិនថាតែការហាត់ប្រាណ រូបមន្តបែបធម្មជាតិ របបចំណីអាហ...