ខំសម្រកទម្ងន់ហើយតែនៅតែធាត់ដដែល អាចដោយសារតែបញ្ហាអស់ទាំងនេះ

វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលចង់បានរាងស្វែលស្រស់ស្អាតនោះ។ មានវិធីសាស្រ្តជាច្រើន មិនថាតែការហាត់ប្រាណ រូបមន្តបែបធម្មជាតិ របបចំណីអាហារ ឬក៏ឈានទៅរកការប្រើប្រាស់ថ្នាំផ្សេងៗនោះទេ សម្រាប់អ្នកដែលចង់បានរូបរាងស្អាតតាមសេចក្តីប្រាថ្នា ឱ្យតែឮពាក្យទាក់ទងនឹងការសម្រកទម្ងន់តែងតែអនុវត្តសឹងតែគ្រប់វិធី។

ការអនុវត្តវិធីមួយចំនួនក៏អាចមានប្រសិទ្ធភាព ចំណែកមនុស្សមួយចំនួនទៀតមិនថាធ្វើយ៉ាងណាក៏នៅតែមិនអាចសម្រកទម្ងន់បាន។ ការដែលធ្វើឱ្យយើងធាត់នោះមកពីអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ឬអាចហៅម្យ៉ាងទៀតថាអ័រម៉ូនស្ត្រេស នោះក៏ដោយសារអរម៉ូនមួយនេះកើនឡើងវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្លាក់ចុះ រួចបង្ករឱ្យមានជាតិខ្លាញ់កកកុញដែលទាំងនេះ ហើយវាជាមូលហេតុធ្វើឱ្យអ្នកធាត់ សម្រកយ៉ាងណាក៏មិនស្គមនោះឯង។

ថ្ងៃនេះយើងនឹងលើកយកសញ្ញាណដែលបញ្ជាក់ថាអរម៉ូន Cortisol កំពុងតែកើនឡើងនៅក្នុងរាងកាយរបស់អ្នក និងវិធីសាស្រ្តដើម្បីកាត់បន្ថយអរម៉ូននេះ ដើម្បីឱ្យការសម្រកទម្ងន់របស់អ្នកមានប្រសិទ្ធភាព។ តោះ! ទៅមើលទាំងអស់គ្នា៖ # រោគសញ្ញាអរម៉ូន Cortisol កើនឡើង - អារម្មណ៍ធុញថប់ ឆាប់ខឹង មួរម៉ៅ និង ធ្លាក់ទឹកចិត្ត - ឧស្សាហ៍អស់កម្លាំង ទោះមិនបានធ្វើអ្វីក៏ដោយ - ឈឺក្បាល វិលមុខ - មានអាការរមួលពោះ/ ក្រពះ ឬមានជំងឺលើសឈាម - ទទួលទានអាហារតិចតួច តែនៅតែឡើងទម្ងន់ដោយគ្មានមូលហេតុ - មានបញ្ហាប្រព័ន្ធរំលាយអាហារ - មានអាការនោមញឹក, ទល់លាមក ឬ រាគជាដើម - មានបញ្ហាការគេង ដូចជា គែងមិនលក់ ឬគេងមិនបានស្កប់ស្កល់ - ជួបប្រទះបញ្ហាភ្លេចភ្លេចភ្លាំងច្រើន ឬ បាត់បង់ការចងចាំ - ប្រព័ន្ធការពាររាងកាយចុះខ្សោយ - មានបញ្ហាដុះរោមច្រើនខុសប្រក្រតីនៅបរិវេណផ្ទៃមុខ ដូចជា ចង្ការ ថ្ពាល់ និងមានស្នាមជ្រីវជ្រួញលើមុខ - មុខឡើងហើម ឬប៉ោង និងករបស់អ្នកឡើងធំសម្បូរដោយជាតិខ្លាញ់។


ការដែលធ្វើឱ្យយើងធាត់នោះមកពីអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ឬអាចហៅម្យ៉ាងទៀតថាអ័រម៉ូនស្ត្រេស នោះក៏ដោយសារតែអរម៉ូនមួយនេះកើនឡើងវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្លាក់ចុះ រួចបង្ករឱ្យមានជាតិខ្លាញ់កកកុញដែលទាំងនេះហើយវាជាមូលហេតុធ្វើឱ្យអ្នកធាត់ សម្រកយ៉ាងណាក៏មិនស្គមនោះឯង

# វិធីកាត់បន្ថយអរម៉ូន Cortisol (អរម៉ូនស្ត្រេស) 

- កាត់បន្ថយការទទួលភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិអាល់កុលដូចជាគ្រឿងស្រវឹងជាដើម

 - បន្ថយរបបអាហារដែលមានជាតិផ្អែមខ្ពស់ និងសម្បូរដោយជាតិប៉ូតាស្យូម 

- អាហារដែលត្រូវទទួលទានរួមមាន៖ អាហារដែលសម្បូរទៅដោយសារជាតិ Phosphatidylserine , Phenylalanine, Tryptophan និងសម្បូរវីតាមីនដូចជា សាច់មាន់, ត្រីសមុទ្រ, ស៊ុត, ទឹកដោះគោ, ផ្កាខាត់ណាខៀវ ,អង្ករសម្រូប,សណ្តែកសៀង, គ្រាប់ស្វាយចន្ទី , ស្រូវសាលី, គ្រាប់សណ្តែក, គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កាឈូករ័ត្ន...ល- ជាដើម។


វិធីកាត់បន្ថយអរម៉ូន Cortisol (អរម៉ូនស្ត្រេស)

- ទទួលទានអាហារឱ្យបានទៀងពេល និងគ្រប់ចំនួនកំណត់ ទាំងអាហារទាំង៣ពេល និងអាហារសម្រន់ ២ពេល។

 - ធ្វើលំហាត់ប្រាណ ៣ដងក្នុង ១សប្តាហ៍ ក្នុងម្តងៗរយៈពេលមិនឱ្យលើសពី ៥០ នាទី ព្រោះការធ្វើលំហាត់ប្រាណច្រើនពេកក៏បង្កើនអរម៉ូន Cortisol ផងដែរ ។ ម្យ៉ាងមិនត្រូវហាត់ប្រាណ ១អាទិត្យពេញជាប់គ្នានោះទេ។

 - គេងឱ្យបានគ្រប់គ្រាន់ពី 8 ទៅ 10 ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យកម្រិតអរម៉ូន Cortisol ថយចុះ។

- រកពេលសម្រាក លំហែអារម្មណ៍ និងខួរក្បាលដោយការទៅកន្លែងកម្សាន្តនានា ស្រូបយកខ្យល់អាកាស ឬអាចធ្វើសមាធិរម្ងាប់ផ្លូវចិត្តក៏បាន។

 - ផឹកទឹកឱ្យបានច្រើន ជាពិសេសមួយកែវពេលក្រោកពីដំណេក និងមួយកែវមុនពេលចូលគេង។

 - អ្នកក៏អាចប្រើប្រាស់ថ្នាំបំបាត់ការតានតឹងបានផងដែរដូចជាវីតាមីន C, Rhodiola, វីតាមីន B5, អាស៊ីតហ្វូលិក (Folic acid) , វីតាមីន A, ស័ង្កសី, ហ្ស៊ែនហ្សីន, licorice, ម៉ាញ៉េស្យូម, កាល់ស្យូម, St. John’s Wort, តែ Chamomile, និងម្សៅអូត (Oats) .………ល។ ប៉ុន្តែយកល្អការប្រើប្រាស់វិធីធម្មជាតិល្អប្រសើរជាងការប្រើប្រាស់ថ្នាំជំនួយផ្សេងៗ៕


ធ្វើលំហាត់ប្រាណ ៣ដងក្នុង ១សប្តាហ៍ ក្នុងម្តងៗរយៈពេលមិនឱ្យលើសពី ៥០ នាទី ព្រោះការធ្វើលំហាត់ប្រាណច្រើនពេកក៏បង្កើនអរម៉ូន Cortisol ផងដែរ ។ ម្យ៉ាងមិនត្រូវហាត់ប្រាណ ១អាទិត្យពេញជាប់គ្នានោះទេ

សាររបស់កូនកំលោះម្នាក់ ធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែក ក្រោយពេលដែលកូនក្រមុំរបស់ខ្លួន បានបាត់បង់ជីវិតដោយសារ...

តៃវ៉ាន់៖កូនកំលោះជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ Lu Chun Hsien រន្ធត់ចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និងស្ទើរទប់ខ្លួនមិននឹង នៅពេលដែលគាត់ទទួលបានដំណឹងយ៉ាងអាក្រក់មួយថា កូនក្រមុំដ៏ស្រស់ស្អាតរបស់ខ្លូនមានឈ្មោះថា Ren ដែលនឹងត្រូវចូលរោងការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នេះ ត្រូវបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលមានទីតាំងស្ថិតនៅទីក្រុង Taoyuan នៃប្រទេសតៃវាន់ នៅថ្ងៃទី២៦ តែកញ្ញា ឆ្នាំ២០១៧។

នៅពេលដែលលោកទទួលបានដំណឹងនេះភ្លាម ចិត្តរបស់លោកត្រូវបានខ្ទេចខ្ទីអស់ទៅហើយ ព្រោះលោកបានរង់ចាំពេលវេលាចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាតរបស់លោកម្នាក់នេះ អស់រយៈពេល១៣ឆ្នាំមកហើយ តែអ្វីៗគ្រប់យ៉ាងត្រូវបំផ្លាញអស់ត្រឹមតែមួយពព្រិចភ្នែក។ 

ដោយសារលោកមិនអាចទទួលយកការពិតដ៏ឈឺចាប់មួយនេះបាន ទើបនៅក្នុងថ្ងៃបុណ្យសពនាង លោកសម្រេចចិត្តសរសេរសារមួយនៅលើបណ្តាញសង្គមហ្វេសបុក (Facebook) ដោយមានអត្ថន័យដូចខាងក្រោម៖

 «ថ្ងៃនេះគឺជាថ្ងៃទី១៩ហើយដែលយើងទាំងពីរនាក់មិនបាននិយាយជាមួយគ្នា។ ទីបំផុត នៅក្នុងថ្ងៃនេះបងបានពាក់ចិញ្ចៀនឲ្យអូនហើយ បើទោះបីជាអូនមិនអាចជួយពាក់ចិញ្ចៀនឲ្យបងវិញក៏ដោយ។ បើទោះបីជាអូនមិនអាចមើលឃើញបងនៅក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតមួយនេះ តែអូនត្រូវចាំថា ពួកយើងបានរៀបការនឹងគ្នារួចហើយ។ បងសូមទោស អូនគួរតែរង់ចាំរយៈពេល៥ថ្ងៃទៀត ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់យើង។»

ដោយសារអារម្មណ៍របស់លោកនៅដិតដាមជាមួយនារីដែលលោកស្រលាញ់ខ្លាំងពេក ទើបនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លោកបានបង្ហោះសារមួយដើម្បីជាការសម្តែងនូវអំណរអរគុណ និងសេចក្តីស្រលាញ់របស់លោកចំពោះនាង ដោយបានរៀបរាប់ថា៖

«បើទោះបីជាបងនៅឯកាម្នាក់ឯងដោយគ្មានរូបអូន តែបងនឹងធ្វើដំណើរទៅមុខដោយមោះមុត។ បងដឹងថាបងពិបាកនៅក្នុងពេលនេះ តែបងត្រូវការពេលវេលាបន្តិចដើម្បីធ្វើវា។ សូមអូនអនុញ្ញាត្តឲ្យបងនៅនឹកអូនបន្តិចទៀតទៅ។ បងសន្យាថា បងនឹងចងចាំនូវអំពើល្អដែលអូនបានធ្វើចំពោះបង សេចក្តីស្រលាញ់ដែលអូនមានចំពោះបង។ ហើយអ្វីដែលពួកយើងមិនទាន់បានធ្វើជាមួយគ្នា បងនឹងបំពេញបំណងអូនឲ្យបាន។ ជាចុងក្រោយ បងសង្ឃឹមយ៉ាងមុតមាំថានៅជាតិក្រោយ បងនឹងសុំអូនរៀបការម្តងទៀត។»


រូបថត Ren នៅក្នុងពិធីបុណ្យសព


Lu Chun Hsien ចូលរួមក្នុងពិធីបុណ្យសព គួរបញ្ជាក់ផងដែរថា នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីមង្គលការនឹងចាប់ផ្តើម តែកូនក្រមុំបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត។ នៅពេលនេះសាកសពរបស់ Ren ត្រូវបានតុបតែងយ៉ាងស្អាតដោយឈុតអាពាហ៍ពិពាហ៍របស់នាង៕


រូបថត Ren ជាមួយនិង Lu Chun Hsien ដែលជាកូនកំលោះ


រូបថត Ren ជាមួយនិង Lu Chun Hsien ដែលជាកូនកំលោះ

ដើម្បីរក្សាសុខភាពកូននៅក្នុងផ្ទៃ ត្រូវតែចៀសវាងអាហារអស់ទាំងនេះជាដាច់ខាត!

នៅក្នុងកំឡុងពេលពរពោះ៩ខែ ជារយៈពេលដែលត្រូវការថែទាំ និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នបំផុតសម្រាប់សុខភាពម្តាយ និងកូនក្នុងផ្ទៃ មិនថាទាំងរបៀបរបបរស់នៅ មិនថាទាំងការទទួលទាន ដើរហើរទៅណាជាដើម។ ទោះជាពេលមានផ្ទៃពោះត្រូវការបំប៉នចំណីអាហារ និងការទទួលទានយ៉ាងណាក៏ដោយ អ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះតែមានអាហារមួយចំនួនអាចនឹងប៉ះពាល់ដល់សមត្ថភាពរីកលូតលាស់របស់ទារកក្នុងផ្ទៃ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពម្តាយ និងកូនជាដើម។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកប្រភេតអាហារមួយចំនួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ម្តាយ និងទារកក្នុងផ្ទៃដូចតទៅ៖

# ប្រភេទត្រីមួយចំនួន 

ទោះជាត្រីមានប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ តែសម្រាប់ស្ត្រីដែលកំពុងតែពរពោះគួរតែចៀសវាងត្រីមួយចំនួន ត្រីដែលមានជាតិបារតខ្ពស់ដែលអាចប៉ះពាល់ដល់សមត្ថភាពលូតលាស់នៃខួរក្បាលទារកក្នុងផ្ទៃដូចជាត្រីដាវ, ត្រីឆ្លាម, ត្រី Tilefish, ត្រីធូណា(ភ្នែកធំ), ត្រី King Mackerel ជាដើម។ ម្យ៉ាងទៀតត្រូវចៀសវាងទទួលទានត្រីដែលនេសាទក្បែរទីតាំងដែលមានរោងចក្រសម្បូរជាតិគីមីនិងជាត់កខ្វក់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពជាដើម។


ទោះជាត្រីមានប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ តែសម្រាប់ស្ត្រីដែលកំពុងតែពរពោះគួរតែចៀសវាងត្រីមួយចំនួន ត្រីដែលមានជាតិបារតខ្ពស់ដែលអាចប៉ះពាល់ដល់សមត្ថភាពលូតលាស់នៃខួរក្បាលទារកក្នុងផ្ទៃ

# ឈីសទន់ ឈីសដែលមានសភាពទន់ៗត្រូវបានគេដឹងថាអាចមានផ្ទុកបាក់តេរី E.Coli ឬ Listeria ដែលបាក់តេរីទាំងនេះអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃបាន។ តែអ្នកអាចជ្រើសរើសឈីសរឹងមកជំនួសបាន ហើយប្រាកដថាឈីសទាំងនោះធ្វើចេញពីទឹកដោះគោដែលបានសម្លាប់មេរោគត្រឹមត្រូវ។


ឈីសដែលមានសភាពទន់ៗត្រូវបានគេដឹងថាអាចមានផ្ទុកបាក់តេរី E.Coli ឬ Listeria ដែលបាក់តេរីទាំងនេះអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃបាន

# អាហារសមុទ្រឆៅ ( Smoked Seafood) 

គ្រឿងសមុទ្រដែលទុកឱ្យកក ឬទុកក្នុងទូទឹកកកមិនមែនជាចំណីអាហារដែលមានសុវត្ថិភាពនោះទេ ព្រោះវាអាចផ្ទុកទៅដោយសារធាតុ Listeria monocytogenes ដែលជាបាក់តេរីបណ្តាលឱ្យកើតមានជំងឺ Listeriosis (ជំងឺដែលការឆ្លងមេរោគពីសត្វមកមនុស្ស) ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ។ ដូច្នេះអាហារសមុទ្រទាំងនោះត្រូវតែចំអិននៅក្នុងសីតុណ្ហភាពយ៉ាងហោចណាស់ក៏ 165°F (ប្រហែលជា 74°C )ដែរ ដើម្បីធានាសុវត្ថិភាពចំណីអាហារ។


គ្រឿងសមុទ្រដែលទុកឱ្យកក ឬទុកក្នុងទូទឹកកកមិនមែនជាចំណីអាហារដែលមានសុវត្ថិភាពនោះទេ ព្រោះវាអាចផ្ទុកទៅដោយសារធាតុ Listeria monocytogenes ដែលជាបាក់តេរីបណ្តាលឱ្យកើតមានជំងឺ
# ទទួលទានកាហ្វេអ៊ីនច្រើនពេក 

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យមានស្ត្រីសម្រាលកូនមុនកំណត់ ដែលហៅថាកូនកើតមិនគ្រប់ខែ ដែលពេលខ្លះអាចឈានទៅរកការរលូតកូនបានផងដែរ។ ការទទួលទានកាហ្វេ ឬតែត្រឹមតែមួយពែងមិនមែនជាបញ្ហានោះទេ តែត្រូវកំណត់ត្រឹមតែ ២០០ mg បានហើយ។ ម្យ៉ាងវិញទៀតមិនត្រឹមតែកាហ្វេអ៊ីនទេដែលធ្វើឱ្យអ្នកមានបញ្ហានោះ សូម្បីតែតែបៃតង ឬទឹកសូដាផ្សេងៗពេលដែលទទួលទានច្រើនពេកក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ផងដែរ។ ដូច្នេះមានតែទឹកស្អាតធម្មតា និងទឹកផ្លែឈើស្រស់ៗទេទើបមានសុវត្ថិភាពបំផុតសម្រាប់ម្តាយ និងទារក។


ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យមានស្ត្រីសម្រាលកូនមុនកំណត់ ដែលហៅថាកូនកើតមិនគ្រប់ខែ ដែលពេលខ្លះអាចឈានទៅរកការរលូតកូនបានផងដែរ

# សាច់ដែលឆ្អិនស្រាប់ អ្

អ្នកគួរតែចៀសវាងអាហារ និងសាច់ចំអិនឆ្អិនស្រាប់ៗ ដែលមានដាក់លក់នៅតាមទីផ្សារ ព្រោះវាអាចផ្ទុកទៅដោយដោយបាក់តេរីមិនល្អធ្វើឱ្យមានបញ្ហាដល់សុខភាពដូចជា៖ សាច់ដែលឆ្អិនស្រាប់ទុកឱ្យកក, សាច់ក្នុងសាំងវ៉ិច, សាច់ដែលកាត់ជាកង់ៗស្រាប់ (Slided) និងហតដកជាដើម។ បើសិនជាអ្នកចង់ទទួលទាន អ្នកគ្រាន់តែយកសាច់ទាំងនោះយកមកចំអិនម្តងទៀតដើម្បីធានាសុវត្ថិភាពគ្មានមេរោគផ្សេងៗ។


អ្នកគួរតែចៀសវាងអាហារ និងសាច់ចំអិនឆ្អិនស្រាប់ៗ ដែលមានដាក់លក់នៅតាមទីផ្សារ ព្រោះវាអាចផ្ទុកទៅដោយដោយបាក់តេរីមិនល្អធ្វើឱ្យមានបញ្ហាដល់សុខភាព

# តែ និងឱសថបុរាណ 

តែផ្សំពីធម្មជាតិ និងឱសថបុរាណត្រូវបានគេដឹងពីគុណតម្លៃជាច្រើនចំពោះសុខភាព ប៉ុន្តែមានឱសថបុរាណ និងតែជាច្រើនត្រូវបានគេដឹងថាអាចមានផលប៉ះពាល់ និងមានលទ្ធភាពបញ្ឈប់ការមានគត៌ និងធ្វើឱ្យរលូតជាដើម។ ដូច្នេះដើម្បីសុវត្ថិភាព និងបង្ការពីបញ្ហាអស់ទាំងនោះដោយមិនបានដឹងខ្លួន អ្នកមិនគួរទទួលទានតែ និងឱសថបុរាណផ្តេសផ្តាសនោះទេ ជាពិសេសនៅរាល់ភោជនីយដ្ឋានដែលអ្នកចូលទៅទទួលទាន។ យកល្អគួរតែទទួលទានតែធម្មតាដូចជាតែខ្មៅ និងតែបៃតងបានហើយ។


តែផ្សំពីធម្មជាតិ និងឱសថបុរាណត្រូវបានគេដឹងពីគុណតម្លៃជាច្រើនចំពោះសុខភាព ប៉ុន្តែមានឱសថបុរាណ និងតែជាច្រើនត្រូវបានគេដឹងថាអាចមានផលប៉ះពាល់ និងមានលទ្ធភាពបញ្ឈប់ការមានគត៌ និងធ្វើឱ្យរលូតជាដើម

# គ្រឿងស្រវឹង 

គ្រឿងស្រវឹង និងជាតិអាល់ត្រូវបានគេហាមប្រាមជាដាច់ខាតនៅក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះជាតិអាល់កុលទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឱ្យទារកមិនអាចទទួលយកសារជាតិចិញ្ចឹម និងអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយទាំងមូលបាន។ ដូច្នេះត្រូវតែចៀសវាងជាដាច់ខាតការសេពគ្រឿងស្រវឹងក្នុងកំឡុងពេលមានផ្ទៃពោះ ទោះជាក្នុងបរិមាណតិចតួចក៏ដោយ៕


គ្រឿងស្រវឹង និងជាតិអាល់ត្រូវបានគេហាមប្រាមជាដាច់ខាតនៅក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះជាតិអាល់កុលទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឱ្យទារកមិនអាចទទួលយកសារជាតិចិញ្ចឹម និងអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយ

ហួសចិត្ត! ព្យុះទីហ្វុងបក់ចង់ប៉ើងមនុស្ស តែនារីម្នាក់នេះបែរជាអត់ខ្វល់ពីខ្លួនឯង សុខចិត្តរត់ទៅអោបការពារដើមល្ហុង ទាំងគួរឲ្យអស់សំណើចទៅវិញ! (មានវីដេអូ)

ជប៉ុន៖ស្រ្តីចិត្តសឿងជនជាតិថៃម្នាក់ រស់នៅលើទឹកដីនៃប្រទេសជប៉ុន បានធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីរូបនាងហ៊ានប្រថុយជីវិត រត់ទៅអោបការពារដើមល្ហុងមួយដើមរបស់ខ្លួន ទាំងមិនគិតពីសុវត្ថិភាពខ្លួនឯង ខណៈកំពុងតែមានខ្យល់ព្យុះទីហ្វុង បោកបក់ខ្លាំងសឹងតែប៉ើងមនុស្ស។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២២ តុលា ឆ្នាំ២០១៧កន្លងទៅនេះ ដោយព្យុះទីហ្វុង Lan មួយបានវាយប្រហារមកលើទីក្រុងអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ជាកន្លែងដែលស្រ្តីនោះរស់នៅ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ 

ប្រភពព័ត៌មានបានឲ្យដឹងដឹងថា ស្រ្តីខាងលើនេះប្រើគណនីហ្វេសប៊ុកឈ្មោះ Samai Saechang បានបង្ហោះចែកចាយវីដេអូឃ្លីបរបស់នាង ដែលបង្ហាញពីសកម្មភាពខំប្រឹងអោបទប់ ការពារដើមល្ហុងរបស់នាងយ៉ាងស្វិតស្វាញ ដើម្បីបញ្ចៀសពីការវាយប្រហារដោយព្យុះទីហ្វុង ជាមួយនឹងសារខ្លីមួយថា #PapayaIsLife (ល្ហុងគឺជាជីវិតរបស់ខ្ញុំ) ។ នារីខាងលើនេះបានរៀបរាប់យ៉ាងដូច្នេះទៀតថា៖ 

«ព្យុះទីហ្វុង Lan កំពុងតែវាយប្រហារមកហើយ ដូច្នេះខ្ញុំដាច់ខាតត្រូវតែការពារដើមល្ហុង ដ៏មានតម្លៃរបស់ខ្ញុំឲ្យបាន។ អ្នកទាំងអស់គ្នាប្រហែលជាមិនអាចយល់បានទេ ពីទំហំនៃក្តីស្រលាញ់ដ៏អស្ចារ្យដែលខ្ញុំមានចំពោះ ដើមល្ហុងមួយដើមនេះ» ។


Samai Saechang ឈរអោបដើមល្ហុងជាទីស្រលាញ់របស់នាង ការពារខ្លាចព្យុះវ៉ៃប៉ើងទៅបាត់

គួរឲ្យដឹងដែរថា បន្ទាស់ពីវីដេអូឃ្លីបរបស់នាង បានបង្ហោះចែកចាយលើបណ្តាញសង្គមរួច មិនបានប៉ុន្មានផងមានអ្នកចុចចូលមើល រហូតដល់ទៅជាង៦លានដង ជាមួយនឹងការបញ្ចេញមតិទាំងហួសចិត្ត និងអស់សំណើចចំពោះសកម្មភាពរបស់នាងយ៉ាងខ្លាំង។ 

លើសពីនេះ Samai នាងក៏បានបង្ហោះចែកចាយ វីដេអូឃ្លីបរបស់នាងជាបន្ត ចូលទៅក្នុង Youtube ថែមទៀត ដោយសរសេរអះអាងបញ្ជាក់ថា ទម្រាំតែវាធំបានប៉ុណ្ណេះ នាងបានខំប្រឹងចំណាយពេលអស់ជាង២ឆ្នាំមកហើយ ក្នុងការដាំដើមវា ព្រោះជាក់ស្តែងកន្លែងដែលនាងរស់នៅសព្វថ្ងៃ លើទឹកដីនៃប្រទេសជប៉ុននេះ ពិបាករកល្ហុងហូបខ្លាំងណាស់។

«ព្យុះទីហ្វុងមិនអាចកួចយកកូនខ្ញុំ (ដើមល្ហុង) ទៅបានជាដាច់ខាត»នេះគឺសម្តីរបស់ Samai បានសរសេរទាំងលេងសើចនៅលើបណ្តាញសង្គម ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

តាមពិតមកពីបែបនេះសោះ បានជាម្នាក់ៗចូលចិត្តប្រើរបស់ ប្រ៊េនៗ ណាស់ (មានវីដេអូ)

ភ្នំពេញ៖បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាទាំងក្មេងទាំងចាស់ កំពុងមានទំនោរទៅលើការប្រើប្រាស់របស់ ប្រ៊េនៗ ដែលមានតម្លៃថ្លៃ ប៉ុន្តែ ប្រិយមិត្តមានបានដឹងទេថា ហេតុអ្វីបានគេនិយមប្រើប្រាស់របស់ទាំងនោះ?

តាមប្រសាសន៍របស់លោកគីម សោភាដែលជាប្រធានក្រុមហ៊ុន Unique Fashion Cambodia បានឲ្យដឹងថា មានមូលហេតុចំនួន៣សំខាន់ៗ ដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែល
ជារបស់សុទ្ធ៖

១. គុណភាព


មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ គុណភាព

 ផលិតផលម៉ាក (ផលិតផលសុទ្ធ មិនក្លែងក្លាយ) ភាគច្រើន ត្រូវបានផលិតឡើងពីស្បែកសុទ្ធ មានគុណភាពខ្ពស់ និងផលិតទៅតាមស្តង់ដារត្រឹមត្រូវ ដែលអាចឲ្យអ្នកជាវ ប្រើប្រាស់បានយូរអង្វែង ខុសពីផលិតផលក្លែងក្លាយ ដែលមានតម្លៃថោក ហើយមានគុណភាពអន់ ។

២. ភាពថ្លៃថ្នូរ


មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ ភាពថ្លៃថ្នូរ

ផលិតផលសុទ្ធ ធ្វើឲ្យអ្នកប្រើប្រាស់មានភាពជឿជាក់ក្នុងការបង្ហាញ ដោយសារតែវាជាចំណែកមួយ ជួយលើកតម្កើងឲ្យមានភាពថ្លៃថ្នូរ និង ភាពចុះចំនោមក្នុងសង្គម ព្រោះផលិតផលសុទ្ធ ភាគច្រើន ត្រូវបានច្នៃម៉ូតឡើងយ៉ាងប្រណិត និងមិនងាយស៊ាំ។

៣. ភាពលេចធ្លោរ


មូលហេតុដែលមនុស្សហ៊ានចំណាយលុយទៅលើផលិតផលប្រ៊េន ដែលជារបស់សុទ្ធ គឺដោយសារ ភាពលេចធ្លោរ

ផលិតផលសុទ្ធ មិនត្រឹមតែ អាចឲ្យអ្នកប្រើវាបានយូរ និងផ្តល់នូវភាពថ្លៃថ្នូរឲ្យអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកមានភាពលេចធ្លោរទៀតផង ព្រោះផលិតផលសុទ្ធភាគច្រើន ត្រូវបានផលិតឡើងក្នុងចំនួនកំណត់ ហើយលក់ក្នុងតម្លៃថ្លៃ។ ដូច្នេះ មិនងាយមាននរណា ដែលអាចប្រើរបស់ជាន់ម៉ូតជាមួយអ្នកនោះទេ។


កាបូបម៉ាក Cromia ជាផលិតផលសុទ្ធ ដែលផលិតដោយជនជាតិអ៊ីតាលី

 លោក​ សោភា បានបញ្ជាក់ទៀតថា កាបូបម៉ាក Cromia ដែលនាំចូលផ្តាច់មុខពីប្រទេសអ៊ីតាលី ដោយក្រុមហ៊ុន Unique Fashion Cambodia ជាផលិតផលសុទ្ធ ដែលផលិតដោយជនជាតិអ៊ីតាលី និងមានកេរ្តិ៍ឈ្មោះល្បីតាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ។ ម្យ៉ាងទៀត កាបូបCromia ត្រូវបានផលិតពីស្បែកគោ និងច្នៃម៉ូតឡើងយ៉ាងប្រណិត ផ្តល់នូវជម្រើស ច្រើនពណ៌ ច្រើនម៉ូត ដល់អ្នកប្រើប្រាស់ ព្រមទាំងមានការធានាគុណភាព ជាប់ពណ៌បានយូរ និងតម្លៃសមរម្យថែមទៀតផង។


កាបូបCromia ត្រូវបានផលិតពីស្បែកគោ និងច្នៃម៉ូតឡើងយ៉ាងប្រណិត ផ្តល់នូវជម្រើស ច្រើនពណ៌ ច្រើនម៉ូត

 

ប្រុសគួរដឹង! សញ្ញាទាំងនេះ អាចបញ្ជាក់ថា «ប្រដាប់ភេទ» កំពុងប្រឈមមុខនឹងជំងឺសាហាវៗ!

រឿងជំងឺ និងភាពមិនប្រក្រតី ដែលកើតមានឡើងនៅលើ«ប្រដាប់បន្តពូជ»គឺជារឿងមួយដែលធ្វើឱ្យយើងមានភាពអៀន នៅក្នុងការពិគ្រោះជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគ្រូពេទ្យ។ តែសូមកុំបណ្តោយឱ្យសោះ ប្រសិនបើប្រដាប់បន្តពូជ ជាពិសេសបុរសៗ បានជួបនូវបញ្ហាខុសប្រក្រតីទាំងនេះ។ ដូច្នេះអ្នកគួរប្រញាប់កត់សម្គាល់មើល ព្រោះវាអាចបង្កទៅជាជំងឺធ្ងន់ធ្ងរបាន បើមិនឆាប់ទៅរកគ្រូពេទ្យពិគ្រោះគ្នា។

រោគសញ្ញាទាំងនេះ អាចបញ្ជាក់ថាអ្នកមានជំងឺដូចជា៖



១) ឈឺចុកចាប់ ឬហើមប្រដាប់បន្តពូជ៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺស្វាយប្រមេះ។

២) ឡើងកូនកណ្តុរនៅលើពងស្វាស ហើម និងរលាក៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺស្វាយប្រមេះ ឬពងបែកនៅលើប្រដាប់បន្តពូជ។

៣) មានពងបែក ហើយបែកទៅជាដំបៅធំៗ៖នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺSyphilis ដែលបង្កមកពីបាក់តេរី។

៤) មានឡើងទឹកស ថ្លាៗ៖នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺរើម។

៥) ឡើងពងបែកពណ៌សតូចៗ៖នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺរលាកពងស្វាស។

៦) មានពងបែកក្រហម ទឹកថ្លាៗ មានក្លិន រមាស់នៅចុង ឬរបកស្បែក៖ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺផ្សិត។

៧) មានកន្ទួលក្រហមនៅតំបន់រន្ធបង្ហូរនោម៖ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺឆ្លងមេរោគ ហើយការឆ្លងនេះអាចជាមេរោគផ្សិតឬការឆ្លងមេរោគដែលអាចកើតមានជាមួយទឹករំអិលស្រោមអនាម័យ។

៨) ឡើងកន្ទួលដូចឡើងមុន រឹង មានក្លិន ឬច្របាច់ទៅមានហូរឈាម៖ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺឡើងខ្ទុះ ឬអាប់សែ។

៩) ហូរឈាមចេញពីចុងលិង្គ៖ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺដុំសាច់ ឬរលាកប្រដាប់បន្តពូជ។

១០) ឈឺអួលៗ ហើយច្របាច់ទៅមានដុំសាច់ តែមិនឈឺ៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺមហារីកប្រដាប់បន្តពូជហើយ។

ទាំងនេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ មិនអាចត្រូវបានមួយរយភាគរយនោះទេថាជាជំងឺនេះ។ ដូច្នេះបើអ្នកកើតមាននូវរោគសញ្ញាទាំងអស់នេះ ត្រូវទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីស្វែងរកការព្យាបាល៕

មិត្តសម្លាញ់ធ្វើបែបនេះដាក់ប្តីរបស់ខ្លួន តើមានអារម្មណ៍បែបណា?

១ ឆ្នាំហើយដែលខ្ញុំបានរៀបការ។ ពួកយើងមានកូនផ្ទះតូចល្មមដែលរួមគ្នាសន្សំតាំងពីមុនរៀបការ។ ទោះប្តីប្រពន្ធធ្វើការរៀងៗខ្លួន និងបានជួបគ្នាតែពេលយប់ តែខ្ញុំមានអារម្មណ៍ស្កប់ស្កល់ណាស់ រីករាយណាស់ មានសុភមង្គលណាស់។ ទំនាក់ទំនងស្នេហាប្តីប្រពន្ធរបស់យើងនៅតែស្មើចុងស្មើដើម តាំងពីដើមគាត់ជាមនុស្សស្ងប់ស្ងាត់គឺនៅតែស្ងប់ស្ងាត់ដូចដើម ហើយខ្ញុំក៏បានដឹងថាភាពស្ងប់ស្ងាត់នោះគឺតែងតែលាក់ទុកនូវក្តីស្រលាញ់ មើលថែរក្សា ការពាររូបខ្ញុំដូចជាបេះដូងរបស់គាត់។ ទោះមានអ្នកផ្សេងមើលមកថាខ្ញុំជាមនុស្សស្រីដែលទ្រប្តី និងស្រលាញ់ប្តីខ្លាំងយ៉ាងណាក៏ដោយ តែចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង។ ពួកគេប្រាកដជាមិនបានដឹងទេថាជីវិតគ្រួសារដែលសាមញ្ញ និងមិនចាំបាច់ផ្អែមល្ហែមបង្អួតអ្នកដទៃក៏អាចជាក្តីស្រលាញ់ ស្មោះស្ម័គ្រ និងឋិតថេរបានយូរជាងប្តីប្រពន្ធខ្លះក៏ថាបាន។ ប៉ុន្តែអ្វីៗតែងតែមានការប្រែប្រួលមិនទៀតទាត់នោះទេ..... នៅថ្ងៃមួយនោះ.......


រូបតំណាង

នៅយប់មួយបន្ទប់ពីប្តីប្រពន្ធរបស់ខ្ញុំមកដល់ផ្ទះ ស្រាប់តែស្រមោលមនុស្សស្រីស្ទុងៗកំពុងតែអង្គុយចាំខ្ញុំនៅមុខផ្ទះ។ នាងងើបមុខឡើងទាំងទឹកភ្នែកហូររហាមហើយរត់មកឱបខ្ញុំ

« ពួកម៉ាក ហ៊ី!! ជួយគ្នាផង »

ធីតានាងជាមិត្តភក្តិសម្លាញ់របស់ខ្ញុំតាំងតែពីនៅរៀន។ នាងជាមនុស្សស្រីដែលស្អាត ឆ្លាត គួរឱ្យស្រលាញ់ ថែមទាំងជាកូនអ្នកមានមុខមានមាត់ម្នាក់នៅក្នុងសង្គមផងដែរ។ នាងតែងតែទទួលបានការស្រលាញ់ ចូលចិត្ត និងរាប់អានពីមនុស្សជុំវិញខ្លួន ឯមិត្តដូចជាខ្ញុំគ្រាន់តែជាស្រមោលដែលអន្ទោលតាមប្រាណរបស់នាងតែប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំឮថានាងត្រូវបានឪពុកម្តាយបញ្ជូននាងទៅសិក្សា និងស្វែងយល់រឿងជំនួញបន្ថែមដើម្បីត្រលប់មកគ្រប់គ្រងជំនួញគ្រួសាររបស់នាង។ កាលពីឆ្នាំមុនខ្ញុំបានផ្ញើធៀបការទៅនាងដែរ តែនាងបានផ្ញើជំនួនជាច្រើនមកជូនពរខ្ញុំ ព្រោះនាងមានការរវល់ដែលមិនអាចត្រលប់មកស្រុកកំណើតវិញបាន។ បន្ទាប់មកពួកយើងក៏បានដាច់ទំនាក់ទំនងគ្នា។ មិននឹកស្មានថាថ្ងៃនេះខ្ញុំបែរជាបានជួបនាងនៅក្នុងសភាពបែបនេះសោះ។ ប្តីរបស់ខ្ញុំគ្រាន់តែក្រឡេកនាងបន្តិច រួចក៏ដើរចូលទៅក្នុងផ្ទះធ្វើហី។ ខ្ញុំទះស្មាធីតាលួងលោមរួចនិយាយ

 «គាត់ជាប្តីរបស់ខ្ញុំ ចរិតគាត់តែបែបនេះឯង កុំប្រកាន់គាត់អីណា »

 « មិនអីទេ! » 

ខ្ញុំក៏បណ្តើរធីតាចូលផ្ទះ និងជួយនាងលើកវ៉ាលីសខោអាវផងដែរ។ បន្ទាប់ពីចាក់ទឹកតែក្តៅៗឱ្យនាងរួចមក ពួកយើងទាំងពីរក៏និយាយគ្នាទាំងក្នុងស្ថានភាពតានតឹងពេលដែលឮធីតារៀបរាប់ទាំងក្រៀមក្រំ។ បន្ទាប់ពីធីតាត្រលប់មកពីបរទេសប៉ាម៉ាក់របស់នាងបានបង្ខំនាងរៀបការជាមួយមនុស្សប្រុសដែលនាងមិនស្រលាញ់។ នាងក៏បានរត់ពីផ្ទះហើយមករកខ្ញុំ។ នាងពិតជាគួរឱ្យអាណិតណាស់ មានអ្វីៗគ្រប់យ៉ាងតែបែរជាអាភ័ព្វរឿងស្នេហា និងជីវិតគូទៅវិញ។ពេលយកជិវិតនាងមកប្រៀបធៀបនឹងខ្ញុំ ខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្លួនឯងពិតជាសំណាងណាស់ទោះគ្មានទ្រព្យសម្បត្តិស្តុកស្តម្ភ តែក៏មានសេចក្តីសុខអាចរស់នៅជាមួយមនុស្សជាទីស្រលាញ់បាន។ ដោយអាណិតនាងខ្ញុំបានឱ្យនាងមកស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំមួយរយៈទម្រាំតែនាងរកកន្លែងស្នាក់នៅថ្មីបាន និងប្រហែលជាមួយរយៈក្រោយអាចធ្វើឱ្យម៉ាក់ប៉ារបស់នាងប្តូរគំនិតក៏ថាបាន។


រូបតំណាង

តាំងពីនាងមករស់នៅទីនេះមកខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ទោះជានាងជាអ្នកនាងកូនអ្នកមានតែនាងអាចជួយបោសសំអាតផ្ទះ ធ្វើម្ហូប និងបោកសំលៀកបំពាក់បានយ៉ាងជំនាញទៀតផង។ នាងប្រាប់ថាជីវិតរស់នៅបរទេសមិនមែនជារឿងងាយស្រួលនោះទេ មនុស្សទាំងអស់ត្រូវរៀនធ្វើអ្វីដោយខ្លួនឯង។ ប៉ុន្តែរឿងដែលខ្ញុំមិនសូវសប្បាយចិត្តនោះ គឺតាំងពីមិត្តភក្តិមកស្នាក់នៅមកប្តីរបស់ខ្ញុំរឹតតែស្ងប់ស្ងាត់ជាងមុន និងរឹតតែមិននិយាយស្តីអ្វីសោះ។ ខ្ញុំចាប់ផ្តើមគិតថាប្រហែលជាប្តីរបស់ខ្ញុំកំពុងតែទើសទាល់នឹងធីតាហើយ។ មែនហើយជារឿងធម្មតាទេ ជីវិតជាប្តីប្រពន្ធបើមានអ្នកទី ៣ ចូលមកប្រាកដជាមានអារម្មណ៍ថាមិនសូវស្រួលខ្លួននោះឡើយ។ តែដោយការស្រលាញ់អាណិតមិត្តភក្តិខ្ញុំនៅតែបន្តឱ្យនាងស្នាក់នៅ។ ប៉ុន្តែរឿងរ៉ាវវាមិនមែនងាយស្រួលដូចខ្ញុំគិតឡើយ។

នៅយប់មួយដែលខ្ញុំកំពុងតែគេងស្កប់ស្កល់ ខ្ញុំបានភ្ញាក់ដឹងខ្លួនពេលឮសំលេងមនុស្សប្រុស ស្រីនិយាយគ្នា។ ខ្ញុំស្រវាឱបប្តីដែលនៅជិតខ្លួនតែបែរជាជួបប្រទះភាពទទេស្អាត។ ខ្ញុំចាប់ផ្តើមភ័យ និងខ្លាចចំពោះអ្វីដែលខ្ញុំកំពុងតែគិត។ ខ្ញុំបានដើរទៅបន្ទប់មិត្តរបស់ខ្ញុំទាំងបេះដូងលោតញាប់។ មនុស្សប្រុសស្រី ២នាក់ដែលខ្ញុំស្គាល់ច្បាស់បំបុត្រកំពុងតែថើបគ្នារោលរាលពេញដោយក្តីស្រលាញ់។ ខ្ញុំលើកដៃបិទមាត់ខ្លួនឯងទប់សំឡេងដែលចង់ស្រែកយំចេញមក រួចបែរខ្នងចេញទាំងឈឺចាប់។ ខ្ញុំមិនចង់ឃើញទិដ្ឋភាពនៅនឹងមុខនោះទេ ខ្ញុំខ្លាច ខ្លាចឃើញឈុតឆាករឿងដែលលេងបន្តទៀត។ ទឹកភ្នែករបស់ខ្ញុំស្រក់ជោគខ្នើយ ហើយទ្រាំស្តាប់សំឡេងសាស័ព្ទស្នេហាដែលពួកគេកំពុងតែឆ្លើយឆ្លងគ្នា។ បន្ថែមនឹងរឿងឈឺចាប់ដែលខ្ញុំកំពុងតែទទួល ខ្ញុំនៅតែគិតមិនយល់ហេតុអ្វីមនុស្ស ២នាក់ដែលមិនដែលស្គាល់គ្នា មិនដែលនិយាយគ្នាសោះអាចប្រព្រឹត្តរឿងបែបនេះបាន? អារម្មណ៍អូសទាញមែនទេ? អត់ទេ ប្តីរបស់ខ្ញុំជាមនុស្សប្រុសត្រឹមត្រូវ និងជាសុភាពបុរសតាំងពីដើម គាត់ម៉េចនឹងអាចធ្វើរឿងបែបនេះក្បត់ចិត្តខ្ញុំបានទៅ។ ប្រាកដជាធីតា នាងបែរជាហ៊ានធ្វើរឿងបែបនេះដាក់ប្តីមិត្តសម្លាញ់ទៅវិញ។


រូបតំណាង

ពេលព្រឹកពេលដែលប្តីរបស់ខ្ញុំចេញទៅធ្វើការបាត់ខ្ញុំបានធ្វើពុតជាមិនស្រួលខ្លួន ដើម្បីមានពេលនៅផ្ទះ និងដោះស្រាយរឿងគ្រប់យ៉ាងជាមួយធីតា។ បើមាននាងអត់ខ្ញុំ បើមានខ្ញុំត្រូវគ្មាននាង។ ស្នេហាមិនអាចដើររួមផ្លូវម្តង ៣នាក់នោះឡើយ។ ពេលធីតាកំពុងតែធ្វើម្ហូបខ្ញុំដើរពីក្រោយនាងទាំងមុខស្មើ

 « ធីតា..ខ្ញុំមានរឿងចង់និយាយជាមួយឯង » 

« អូ....ដានី ឯងលែងអីហើយហេ? គ្នាកំពុងតែរៀបដាំបបរឱ្យឯង » ខ្ញុំក៏មកអង្គុយសាឡុងចាំនាង។ ធីតាដើរមករួចសួរទាំងឆ្ងល់

 « ឯងមានរឿងអីនិយាយជាមួយគ្នា?»

 ខ្ញុំមើលមុខនាងទាំងកំហឹងរួចនិយាយ

« បើឯងមានកិត្តិយស សូមឯងឆាប់រើអីវ៉ាន់ចេញពីផ្ទះខ្ញុំឥឡូវនេះភ្លាម»

ធីតាបើកភ្នែកធំៗរួចសួរ

 « ឯងនិយាយស្អី? »

 « គ្នាបានឃើញអស់ហើយ ពួក...ពួកឯងកាលពីយប់មិញ»

ធីតាភ្ញាក់បន្តិចរួចក៏ញញឹមទាំងពិសពុល 

«បងឯងដឹងក៏ល្អ គ្នាមិនបាច់ហត់បកស្រាយ តែគ្នាសូមប្រាប់ថាគ្នាមិនមែនជាអ្នកដែលត្រូវដើរចេញនោះទេ »

 « ឯងនិយាយស្អី? យើងមិននឹកស្មានថាឯងមុខក្រាស់ដល់ថ្នាក់នេះសោះ »

« យើងថាឯងមុខក្រាស់ទៅវិញទេ ឯងទេដែលរស់នៅ ស៊ីដេកលើផ្ទះ និងលុយកាក់របស់យើងច្រើនឆ្នាំនោះ ឯងឱ្យដឹងផង »

 ខ្ញុំបើកភ្នែកធំៗតក់ស្លុត

 «ឯង...ចង់មានន័យថាម៉េច? »

« រឿងដល់ដំណាក់កាលនេះហើយ យើងមិនលាក់ឯងទៀតទេយើងប្រាប់ការពិតដល់ឯងទៅចុះ ការពិតប្តីរបស់ឯងគឺជាសង្សារបស់យើង គឺជាប្តីរបស់យើង។ យើងស្រលាញ់គ្នាតាំងពីមុនយើងទៅបរទេសទៅទៀតឯងត្រូវដឹង » « មិនពិត មិនពិត ប្តីរបស់យើងស្រលាញ់យើង » « ឯងដឹងទេ! គេឈឺចាប់ខ្លាំងណាស់ពេលដែលគេដឹងថាយើងត្រូវម៉ាក់ប៉ាបង្ខំឱ្យយើងរៀបការជាមួយអ្នកផ្សេង គេក៏ផ្តាច់ការទាក់ទងនឹងយើង។ ហ៊ឹស! តែយើងក៏នៅតែមករកគេឃើញ តែបែរជាមកឃើញឯងនៅក្នុងផ្ទះដែលយើងទិញទៅវិញ ឯងថាកំប្លែងទេ? » « យើងមិនជឿៗៗ» « ឯងត្រូវតែជឿ ឯងដឹងទេរាល់ការសិក្សា រាល់ការចំណាយរបស់គេ រួមទាំងផ្ទះមួយខ្នងនេះសុទ្ធតែជាលុយរបស់យើង សូម្បីតែគេក៏ជារបស់យើងតែម្នាក់។ ចុះឯងមកពីណា ឯងមកពីណាបានជាមកដណ្តើមក្តីស្រលាញ់របស់យើង? ឯងទេជាអ្នកដើរចេញ» ធីតាស្រែកខ្លាំងៗលាយឡំនឹងទឹកភ្នែក។ ខ្ញុំលុតជង្គង់ចុះលើដីទាំងទប់ជំហរខ្លួនឯងមិនបាន។ រឿងរ៉ាវពិតនេះពិតជាឈឺចាប់ជាងរឿងដែលបានមើលឃើញពីយប់មិញទៅទៀត។ បន្ទាប់ពីគិតនិងឈឺចាប់អស់ច្រើនម៉ោង ខ្ញុំក៏សម្រេចចិត្តចាកចេញ។


រូបតំណាង

ខ្ញុំទាញវ៉ាលីសចេញពីផ្ទះទាំងភ្នែកហើម។ ធីតាឃើញខ្ញុំនាងស្រាប់តែបញ្ចេញក្តីអាណិត និងស្តាយក្រោយ
« ឯង...ឯងពិតជាទៅមែនហេ?»

 « នៅទីនេះមានអ្វីដែលជារបស់ខ្ញុំទៀត? »

 « សុំទោសដែលការពិតធ្វើឱ្យឯងឈឺចាប់»

« គ្នាទេដែលត្រូវសុំទោសឯង....សន្យាបានទេយើងនឹងនៅតែជាមិត្តនឹងគ្នា?»

 ធីតារត់មកឱបខ្ញុំទាំងទឹកភ្នែក

« ឯងជាមិត្តរបស់យើងរហូតណា »

ខ្ញុំឱបនាងវិញទាំងលួចក្តាប់ដៃ។ 

« ឯងអាចកំដរគ្នាទៅមើលទឹកស្រះនៅក្រោយផ្ទះជាលើកចុងក្រោយបានទេ? ប្រហែលជាគ្នាមិនអាចមកជាន់ផ្ទះនេះទៀតទេ »

 « បាន..បាន» 

ធីតាចាប់ដៃខ្ញុំទៅស្រះទឹកខាងក្រោយផ្ទះ។ ចាំថាកាលពីតូចខ្ញុំនិងធីតា បានជួបគ្នាដំបូង និងរាប់អានគ្នានៅពេលដែលធីតាធ្លាក់ចូលស្រះទឹកសាលា។ ខ្ញុំបានប្រថុយជីវិតចុះទៅជួយនាង។ ចាប់ពិពេលនោះមកពួកយើងក៏បានក្លាយទៅជាមិត្តល្អនឹងគ្នា។

 « នឹកឃើញកាលនោះគ្នាពិតជាអន់មែន ខ្លួនប៉ិនណាណីចេះធ្លាក់ទឹកទៅកើត»

 « មែនហើយ ទឹកប៉ិនចង្កេះក៏ឯងអាចលង់ដែរ » 

« ហាហា..ជឿទេពេលនេះគ្នានៅតែមិនចេះហែលទឹក»

 « ពិតមែនហេ? »

 « ហាហា..មែនហើយ »

ធីតា និងខ្ញុំឈរមាត់ស្រះមើលទៅផ្ទៃទឹក និងស្រូបយកខ្យល់អាកាសត្រជាក់ល្ហឹមពោរពេញដោយអារម្មណ៍ជ្រះថ្លា។ ដៃរបស់ខ្ញុំស្រាប់តែចាប់ស្មារបស់ធីតារួចនិយាយ 

« ខ្ញុំស្រលាញ់ឯងខ្លាំងណាស់មិត្តសម្លាញ់»

 ធីតាបែរមកមើលខ្ញុំទាំងឆ្ងល់ តែមិនទាន់ទាំងបានសួរផង កម្លាំងដៃរបស់ខ្ញុំបានរុញធីតាឱ្យចូលស្រះទឹក។ នាងស្រែករកជំនួយ ដៃនាងខ្វៃៗ ត្រដរខ្លួនរបស់នាងប្រឹងងើបពីផ្ទៃទឹក។ មិនប៉ុន្មាននាទីសំឡេងស្រែក និងសកម្មភាពត្រដរខ្យល់របស់នាងក៏រសាត់បាត់ទៅ។ ខ្លួនប្រាណរបស់នាងបានលិចបាត់ទៅក្នុងទឹក។ ខ្ញុំញញឹមយកដៃជូតទឹកភ្នែកដែលស្រក់ហូរ។

« ប្រាប់ហើយតើ ថាស្នេហាមិនអាចមានមនុស្ស ៣នាក់ទេ ហើយភ្លេចប្រាប់ឯងទៅថា មិនថាទោះជាយ៉ាងណាយើងក៏មិនមែនជាអ្នកដើរចេញដែរ។ លាហើយមិត្តសម្លាញ់»។

ប៉ុន្មានថ្ងៃក្រោយសាកសពរបស់ធីតាត្រូវបានគេរកឃើញ។ ប៉ូលីសបានចាប់ខ្លួនដានីពេលរកឃើញភស្តុតាងការធើ្វឃាតកម្ម ប៉ុន្តែដោយឃើញស្ថានភាពមិនប្រក្រតីរបស់ដានី ប៉ូលីសបានយកនាងទៅពេទ្យឆ្កួតដើម្បីព្យាបាល។ សំឡេងស្រែករកប្តីរបស់ដានី និងខួរក្បាលមិនប្រក្រតីរបស់ដានីត្រូវក្រុមគ្រូពេទ្យចាប់នាងចងដៃចងជើង។ ដានីបានតែស្រែកយំ និងឈឺចាប់ក្នុងចិត្ត។ ទីបំផុតហ្គេមស្នេហាគ្មានអ្នកណាឈ្នះនោះទេ ទាំងដានី ទាំងធីតាសុទ្ធតែជាអ្នកចាញ់។ ធីតាចាញ់ដោយអស់ជីវិត ចំណែកដានីចាញ់ដោយក្លាយជាឧក្រិដ្ឋជន និងក្លាយជាជនសសៃប្រសាទ។ អ្នកដែលឈ្នះប្រហែលជាប្តីរបស់នាងហើយ ព្រោះតាំងពីមានរឿងក្តីកើតឡើង គេមិនដែលមកអើត ឬសួរនាំ សួរសុខទុក្ខនាងឡើយ ហើយបានសុំលែងលះនាង ថែមទាំងប្រមូលទ្រព្យសម្បត្តិដែលនាងសេសសល់គេចខ្លួនទៅបាត់ទៀត។ ស្នេហាទោះជាសំខាន់យ៉ាងណា ក៏មិនគួរយកអនាគតអាយុជីវិតដ៏មានតម្លៃរបស់ខ្លួនឯងមកធ្វើការលះបង់នោះឡើយ៕


រូបតំណាង

ដឹង​អស់​ហើយ! មង្គល​ការ​របស់ សុគន្ធ និសា នឹង​ប្រារព្ធ​ឡើង​​នៅ​ក្នុង​សណ្ឋា​គារ​ «សូហ្វី​តែល​ភូគីត្រា» ខណៈ​មុខ​ម្ហូប​ក្នុង​មួយ​តុ តម្លៃ​ជិត​៥០០​ដុល្លារ

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់ពិធីមង្គលការរបស់ កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស ត្រូវបានប្រភពទម្លាយថា បានរៀបចំនឹងជ្រើសរើសទីតាំងរួចហើយ ពោលគឺនឹងត្រូវប្រារព្ធ ពិធីទទួលភ្ញៀវកិត្តិយស នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភោគីត្រា ភ្នំពេញ ខណៈដែលមុខម្ហូបមានតម្លៃប្រមាណ ជិត៥០០ដុល្លារឯនោះ ក្នុងមួយតុ។ ពិធីមង្គលការរបស់ ស្រីស្រស់ សុគន្ធ និសា នឹងចំណាយអស់ខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យសក្តិសមទៅនឹង កេរ្តិ៍ឈ្មោះជាតារាចម្រៀងល្បី ប្រចាំប្រទេសកម្ពុជា។ 

ក្រោយពីទទួលស្គាល់ថា នឹងចូលរោងការក្នុងពេលដ៏ខ្លីខាងមុខ តារាចម្រៀងសំនៀងស្រទន់ សុគន្ធ និសា នឹងជាគូបង្វឹករបស់កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ពិភពលោក «The Voice Kid Cambodia» ហើយមហាជនជាច្រើន ហាក់ភ្ញាក់ផ្អើលខ្លាំង ព្រោះជាលើកដំបូង ដែលនាងហ៊ាននិយាយជាសាធារណៈ លើកកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់លោក មាស រិទ្ធី ថា នាងនឹងចូលរោងការតាមប្រពៃណី នៅខែធ្នូ ចុងឆ្នាំ២០១៧នេះ។

សុគន្ធ និសា បាននិយាយថា «អាពាហ៍ពិពាហ៍របស់នាង នឹងរៀបចំបែបសាមញ្ញៗប៉ុណ្ណោះ មិនធំដុំពេកទេ»។ តែមហាជនពិតជាចង់ដឹងថា តើកម្មវិធីរៀបការតារាចម្រៀងល្បីជាច្រើនឆ្នាំ នឹងរៀបចំបែបណាទៅ? ខណៈដែលព័ត៌មានកន្លងមក សុទ្ធតែចុះផ្សាយថា គូស្នេហ៍ជាអ្នកមានមុខមានមាត់ និងអភិជនជាដើម។

ផ្ទុយពីសម្ដីរបស់ សុគន្ធ និសា ប្រភពពីបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥បាននិយាយថា កញ្ញា សុគន្ធ និសា នឹងរៀបចំកម្មវិធីមង្គលការរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ពិភពលោក នឹងមានសាខាជាង១០០ លើពិភពលោក។ ចំណែកឯមុខម្ហូបលើតុវិញ ក្នុងមួយតុជិត៥០០ដុល្លារឯណោះ។ តែចំនួនភ្ញៀវវិញ ក្រោមមួយរយតុប៉ុណ្ណោះ ព្រោះសណ្ឋាគារ មិនអាចដាក់លើសពីនេះបាន។ 

តារាចម្រៀង សុគន្ធ និសា ហាក់ជួបរឿងស៊យបន្តិច ក្នុងការកាន់តំណែងជាគ្រូបង្វឹកលើកដំបូង ប៉ុន្តែនាងហាក់មិនបានចុះចាញ់ នឹងពាក្យវាយប្រហានោះទេ ហើយហាក់កាន់តែក្លាហាន ជាងមុនទៀតផង ព្រោះនាងជាតារាស្រី ដែលមានរិត ស្រគត់ស្រគំបំផុត។ ងាកមកកម្មវិធីមង្គលវិញ នាងប្រហែលជាមិនអញ្ជើញអ្នកសិល្បច្រើន ដូចមង្គលការ អ្នកសិល្បៈដទៃទៀតកន្លងមកទេ ពោលគឺនាង អញ្ជើញតែអ្នកសិ្នទ្ធស្នាល និងភ្ញៀវធំៗ ដែលនាងរាប់អានប៉ុណ្ណោះ។

ជាការពិត សុគន្ធ និសា ជាតារាចម្រៀងល្បីមិនចេះប្រកាន់ខ្លួនច្រើនទេ ជារឿយៗគេសង្កេតឃើញ ចូលរួមកម្មវិធីអ្នកសិល្បៈជាច្រើន មិនប្រកាន់ខ្លួនជាតារាចម្រៀងល្បី ពោលគឺឲ្យតែមានការ អញ្ជើញចំពេលនាងទំនេរ នាងនឹងចូលរួមរហូត ព្រោះនាងចូលចិត្តរាប់ញាតិ។

ដោយសារតែនាងជាតារាចម្រៀងល្បី ជាស្រីស្អាត ក្នុងអាជីពសិល្បៈ ដូចនេះទើបមហាជនចង់ដឹងថា គូស្នេហ៍ពិតប្រាកដនាងជានរណា ព្រោះអ្វីៗគ្រប់យ៉ាង ត្រូវធ្វើយ៉ាងអាថ៌កំបាំង៕


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា


កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា នឹងចូលរោងការខែ១២

ប្រភព : Khmertalking

គ្រឿងផ្សំដែលមិនត្រឹមតែអស់បញ្ហាសក់ស្កូវប៉ុណ្ណោះទេ ថែមទាំងបំបាត់អង្គែ ធ្វើឱ្យសក់លូតលាស់ល្អ ទន់ភ្លឺរលោងទៀត!

សក់ជាផ្នែកមួយនៃរាងកាយរបស់មនុស្សប្រុសស្រីដែលមិនអាចមើលរំលងបាន ព្រោះសម្រស់របស់អ្នកក៏អាចស្រកស្រុតបានដែរ បើសិនជាសក់ស្រាប់តែឡើងស្កូវ ជ្រុះសក់ និងស្រអាប់មិនទន់ភ្លឺរលោងនោះជាដើម។ ការប្រើប្រាស់ផលិផលគីមីច្រើនហួសហេតុពេកនឹងអាចធ្វើឱ្យស្បែកក្បាលរបស់អ្នកជួបបព្ហានៅពេលក្រោយបាន។ ដូច្នេះដើម្បីរក្សាសុខភាពសសៃសក់នៅថ្ងៃអនាគត យើងសូមបង្វែរអារម្មណ៍មិត្តអ្នកអានមកប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពស្បែក ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់មិនគួរឱ្យជឿថែមទៀត។

តោះ! មកតាមដាន និងអនុវត្តវិធីធម្មជាតិសម្រាប់ស្បែកក្បាលទាំងអស់គ្នា៖

វិធីធ្វើម៉ាស់សម្រាប់ស្បែកក្បាល និងសសៃសក់ គ្រឿងផ្សំ

- ខ្ញី ១មើម

- ប្រេងអូលីវ ១ស្លាបព្រា

- ទឹកឃ្មុំ ១ស្លាបព្រា


វិធីធ្វើម៉ាស់សម្រាប់ស្បែកក្បាល និងសសៃសក់

ការអនុវត្ត 

- ដោយគ្រាន់តែយកមើមខ្ញីទៅក្រឡុកឱ្យហ្មត់ រួចច្រោះកាកចេញយកតែទឹក ហើយលាយជាមួយទឹកឃ្មុំ និងប្រេងអូលីវជាការស្រេច។ 

- យកគ្រឿងផ្សំនេះមកលាបឱ្យសព្វសសៃសក់ និងស្បែកក្បាលពេលសក់នៅសើមតិចៗ រួចទុកចោល ឬរកក្រណាត់រុំក្បាលក៏បាន រយៈពេល៤០នាទី សឹមកក់សក់ជាមួយសាប៊ូ និងលាងជម្រះជាមួយទឹកធម្មតា។

- ការអនុវត្តគួរតែធ្វើឱ្យបានម្តងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
 

ដោយគ្រាន់តែយកមើមខ្ញីទៅក្រឡុកឱ្យហ្មត់ រួចច្រោះកាកចេញយកតែទឹក ហើយលាយជាមួយទឹកឃ្មុំ និងប្រេងអូលីវជាការស្រេច

គុណប្រយោជន៍

- ជួយធ្វើឱ្យសក់ប្រែជាខ្មៅដូចធម្មជាតិ អស់កង្វល់រឿងសក់ឡើងស្កូវ

- ធ្វើឱ្យសក់កាន់តែលូតលាស់លឿន អស់បញ្ហារឿងជ្រុះសក់

- ធ្វើឱ្យសក់ដុះកាន់តែច្រើន កាន់តែក្រាស់ ហើយរឹងមាំ

- ជាពិសេសបំបាត់ស្បែកក្បាលដែលកើតមានអង្គែយ៉ាងមានប្រសិទ្ធភាព ៕
 

ជួយធ្វើឱ្យសក់ប្រែជាខ្មៅដូចធម្មជាតិ អស់កង្វល់រឿងសក់ឡើងស្កូវ

ផ្ទៃមុខសស្អាត ត្រឹមតែ១៥នាទី ដោយប្រើត្រសក់លាយគ្រឿងផ្សំទាំងនេះ!

ប្រិយមិត្តប្រាកដជាដឹងច្បាស់ហើយថា ត្រសក់គឺសម្បូរទៅដោយជាតិទឹកយ៉ាងច្រើន បើទទួលទានវាចូលទៅ ប្រាកដជាអាចជួយធ្វើឱ្យស្បែកមានសំណើម និងមានភាពភ្លឺស្រស់ថ្លា និងមានសុខភាពល្អប្រសើរថែមទៀតផង។

នៅក្នុងផ្លែត្រសក់សម្បូទៅដោយវីតាមីន C ជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយធ្វើឱ្យស្បែកស្រស់ថ្លាបន្ថយភាពជ្រីវជ្រួញ មានភាពក្មេងជាងវ័យផងដែរ។ ត្រសក់រួមមានសមាសធាតុដូចខាងក្រោមនេះ៖

-សំណើម ៩៦.៥%

-ប្រូតេអ៊ីន 0.៤%

-ជាតិខ្លាញ់ 0.១%

-កាបូអ៊ីដ្រាត ២.៨%

-ធាតុរ៉ែ ដូចជាកាល់ស្យូម ផូស្វ័រ វីតាមីន B និងជាតិដែកជាដើម។ អ្នកក៏អាចប្រើត្រសក់យកទៅលាបនៅលើស្បែកមុខបានផងដែរ ដោយវានឹងជួយធ្វើឱ្យស្បែកមុខសស្រស់ស្អាត ហើយភ្លឺរលោងបានតាមក្តីប្រាថ្នាព្រោះវាមានជាតិសំណើមខ្ពស់ជួយដល់ស្បែកផ្ទៃមុខ ជម្រុះកោសិកាចាស់ៗចេញដោយជួយឱ្យស្បែកមានពណ៌សភ្លឺថ្លាជំនួសមកវិញ៖


នៅក្នុងផ្លែត្រសក់សម្បូទៅដោយវីតាមីន C ជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយធ្វើឱ្យស្បែកស្រស់ថ្លាបន្ថយភាពជ្រីវជ្រួញ 

ងាយៗដោយអ្នកគ្រាន់តែយកផ្លែត្រសក់ ទៅលាយជាមួយនឹងគ្រឿងផ្សំទាំងអស់នេះ ហើយលាបទៅលើផ្ទៃមុខជាការស្រេច នោះស្បែកមុខអ្នកនឹងសឡើងតាមបែបធម្មជាតិ៖

១) រូបមន្តធ្វើឱ្យផ្ទៃមុខសស្អាត សម្រាប់អ្នកដែលមានស្បែកខ្លាញ់៖

• គ្រឿងផ្សំ៖

 -ត្រសក់ ១ ផ្លែ

 -ទឹកក្រូចឆ្មារ ១ ផ្លែ

• របៀបធ្វើ៖ លាងត្រសក់ឱ្យស្អាត ចិតសំបកហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយនឹងទឹកក្រូចឆ្មាឱ្យហ្មត់ជាសាច់មូយ។

• វិធីប្រើ៖ត្រូវលាងសម្អាតផ្ទៃមុខឱ្យបានស្អាត ហើយយកគ្រឿងផ្សំនេះទៅលាបនៅលើមុខទុកចោល១៥នាទី សឹមលាងទឹកចេញ។ ធ្វើដូច្នេះស្បែកនឹងមានសំណើម គួរធ្វើវាជាប្រចាំនោះស្បែក
មុខអ្នកនឹងសភ្លឺថ្លាមិនខានឡើយ។


រូបមន្តធ្វើឱ្យផ្ទៃមុខសស្អាត សម្រាប់អ្នកដែលមានស្បែកខ្លាញ់

២) រូបមន្តធ្វើឱ្យស្បែកមុខស ទន់រលោង សម្រាប់ស្បែកស្ងួត៖ 

• គ្រឿងផ្សំមានដូចជា៖

 -ត្រសក់១ផ្លែ

 -ទឹកឃ្មុំ ២ ស្លាបព្រា

• របៀបធ្វើ៖ លាងត្រសក់ឱ្យស្អាតចិតសំបក ហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយនឹងទឹកឃ្មុំ។ .

• វិធីប្រើ៖ បន្ទាប់ពីលាងសម្អាតផ្ទៃមុខហើយ យកគ្រឿងផ្សំនេះលាបនៅលើមុខ១៥នាទី សឹមលាងជម្រះចេញជាមួយទឹកស្អាត។ ធ្វើដូចនេះស្បែកមុខនឹងមានសំណើម សថ្លាទន់រលោង គួរឱ្យចង់ប៉ះ។


រូបមន្តធ្វើឱ្យស្បែកមុខស ទន់រលោង សម្រាប់ស្បែកស្ងួត

៣) រូបមន្តសម្រាប់កម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែក៖ 

ងាយៗដោយគ្រាន់តែនាំយកត្រសក់ដែលបានក្លាសេទុកត្រជាក់ៗ យកមកកាត់ជាចំណិតតូចៗ ហើយបិទនៅក្រោមភ្នែកទុកចោល៣០នាទី។ ធ្វើដូច្នេះនឹងជួយធ្វើឱ្យភ្នែកស្រស់ស្រាយ បំបាត់ស្នាមខ្មៅនៅជុំវិញរង្វង់ភ្នែក ហើយធាតុត្រជាក់នឹងជួយធ្វើឱ្យចរន្តឈាមរត់នៅជុំវិញភ្នែកធ្វើការបានយ៉ាង
កាន់តែល្អប្រសើរផងដែរ។
 

រូបមន្តសម្រាប់កម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែក

៤) រូបមន្តព្យាបាលស្បែកមុខ បំបាត់ស្នាមជ្រីវជ្រួញ៖ 

 • គ្រឿងផ្សំមានដូចជា៖

 -ត្រសក់១ផ្លែ

 -ពងមាន់ ១ គ្រាប់ (ប្រើតែស៊ុតពណ៌សប៉ុណ្ណោះ)

 -ទឹកឃ្មុំ ២ ស្លាបព្រា

• របៀបធ្វើ៖លាងត្រសក់ឱ្យស្អាតចិតសំបក ហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយពងមាន់ និងទឹកឃ្មុំ។

• វិធីប្រើ៖ លាងសម្អាតមុខឱ្យស្អាត ហើយយកវាមកលាបនៅលើមុខទុកចោលរយៈពេល១៥នាទីចាំលាងជាមួយទឹកស្អាត។ ដូច្នេះវានឹងជួយទៅរឹតបន្តឹងរន្ធញើសធ្វើឱ្យស្បែកមានសំណើម សភ្លឺថ្លា ប្រឆាំងនឹងអុកស៊ីតកម្ម ហើយអាចជួយបន្ថយភាពជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។


រូបមន្តព្យាបាលស្បែកមុខ បំបាត់ស្នាមជ្រីវជ្រួញ

ដឹងបែបនេះហើយ នារីៗកុំភ្លេចយករូបមន្តនេះទៅសាកល្បងទាំងអស់គ្នាណា ដើម្បីទទួលបាននូវស្បែកមុខដ៏ស្រស់ថ្លា ហើយសខ្ចីក្មេងជាងវ័យផងដែរ។ 

មិននឹកស្មានថា គ្រាន់តែធ្វើវាតាមរបៀបសាមញ្ញៗជាមួយត្រសក់ ក៏អាចជួយឱ្យមុខស្រស់ស្អាតបានដែរ ហើយថែមទាំងជួយសន្សំលុយនៅក្នុងកាបូបបានយ៉ាងច្រើនទៀត។ 

ជាងនេះទៅទៀតបើអ្នកអត់ធ្មត់ធ្វើតាមរូបមន្តខាងលើនេះ ឱ្យបាន១៥នាទីក្នុងមួយថ្ងៃ មួយសប្តាហ៍ ២-៣ ដងនោះ ធានាថានឹងឃើញលទ្ធផលមុខសស្អាតបានភ្លាមៗយ៉ាងពិតប្រាកដណាស់៕

ខំសម្រកទម្ងន់ហើយតែនៅតែធាត់ដដែល អាចដោយសារតែបញ្ហាអស់ទាំងនេះ

វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលចង់បានរាងស្វែលស្រស់ស្អាតនោះ។ មានវិធីសាស្រ្តជាច្រើន មិនថាតែការហាត់ប្រាណ រូបមន្តបែបធម្មជាតិ របបចំណីអាហ...